(ភ្នំពេញ)៖ អង្គការសុខភាពពិភលោកប្រចាំកម្ពុជា (WHO) បានផ្ដល់ជំនួយជាម៉ាស៊ីន ឧបករណ៍សម្ភារបច្ចេកទេសមន្ទីរពិសោធន៍ ជូនក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធីបតីភាព លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងលោកស្រី លី អាយឡាន តំណាងអង្គការសុខាភិបាលប្រចាំកម្ពុជា។

ជំនួយរបស់អង្គការសុខភាពពិភពលោក ដែលផ្ដល់ជូនក្រសួងសុខាភិបាលរួមមាន៖
១៖ HPLC (High Performance Liquid Chromatograph) ម៉ាស៊ីន វិភាគគុណភាពឱសថ Shimadzuç 3 Detectors (PDA, RF and RID Detector មួយគ្រឿង និងបរិក្ខារបច្ចេកទេស១ចំនួនបន្ថែមទៀត ដែលអាចបើប្រាស់យ៉ាងតិច២ឆ្នាំ ប្រើប្រាស់សម្រាប់ការងារវិភាគឱថសដូចជា៖
*វិភាគរកអត្តសញ្ញាណ(Identification)សារធាតុសកម្មឱសថ
*វិភាគរកកំហាប់ឬ បរិមាណសារធាតុសកម្ម (Assay) ដែលមានក្នុងឱសថ
* វិភាគរកសារធាតុមិនសុទ្ធឬ សារធាតុភ្ជាប់ដែលជាប់មកជាមួយឱសថ (Impurities)
* វិភាគរកសារធាតុដែលបានដាក់ចូលក្នុងរូបមន្តឱសថក្នុងការថែរក្សា (Preservative) ឱសថដើម្បីជំនួយក្នុងការថែទាំគុណភាពឱសថ

២៖ Dehumidifier control machine (ម៉ាស៊ីនបឺតសំណើម) Model HD-60B, Harison មួយគ្រឿង សម្រាប់ជួយកែតម្រូវ ឬកាត់បន្ថយសំណើមខ្យល់បរិយាកាសក្នុងមន្ទីរពិសោធន៍។

៣៖ Automatic glassware washer (ម៉ាស៊ីនស្វ័យប្រវត្តិលាងកែវពិសោធន៍ និងសម្ភារ) មួយគ្រឿង សម្រាប់ការងារលាងសម្អាតកែវពិសោធន៍ និងសម្ភារតាមស្តង់ដារអន្តរជាតិ។

៤៖ Particle counter, Model 38889, Japan (ឧបករណ៍រាប់ភាគល្អិតខ្យល់បរិយាកាសក្នុងមន្ទីរពិសោធន៍) មួយគ្រឿង និង Portable air sampler (ឧបករណ៍ស្រង់សំណាកខ្យល់)មួយគ្រឿង សម្រាប់ត្រួតពិនិត្យ គុណភាពខ្យល់បរិយាកាសក្នុងមន្ទីរពិសោធន៍ ឲ្យស្របតាមស្តង់ដាអន្តរជាតិ។

៥៖ Computer Dell OptiPlex 5080MT ៥គ្រឿង និង Multifunction photocopy/printer/scan កំព្យូទរ័ និងម៉ាស៊ីនថតចំលងពហុមុខងារជាមួយការព្រីន និងស្កេន) មួយគ្រឿង សម្រាប់ការងារអភិវឌ្ឍន៍ ប្រពន្ធ័ឯកសារគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ ប្រពន្ធ័គ្រប់គ្រងទិន្នន័យ និងការស្នើសុំវិភាគសំណាកតាម ប្រពន្ធ័អនឡាញ ជាដើម។

ក្នុងឱកាសនោះ លោកស្រី យក់ សម្បត្ដិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះជំនួយមនុស្សដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោក ដែលតែងគាំទ្រយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីកររាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕