(ភ្នំពេញ)៖ នាពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុនតំណាងចែកចាយ នាំមុខគេផ្នែកយានយន្ត និងគ្រឿងចក្រនៅកម្ពុជា បានទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខបន្ថែមទៀត នូវរថយន្តដឹកទំនិញ និងរថយន្តក្រុងទេសចរណ៍ ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន ម៉ាកហ្វូសូ (FUSO)។
ការទទួលបាននេះ នឹងធ្វើឲ្យទីផ្សារលក់រថយន្តដឹកទំនិញថ្មី នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពប្រសើរឡើង និងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អតិថិជន។
ក្រុមហ៊ុនតំណាងចែកចាយរថយន្តដឹកទំនិញម៉ាក FUSO មានទីតាំងស្ថិតនៅអាគារលេខ ០៤០៧៥ ផ្លូវ ២០០៤ (ម៉ៃដា) សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តដឹកទំនិញម៉ាក FUSO ត្រូវបានឃើញប្រើប្រាស់ច្រើន នៅក្នុងប្រទេសកម្ពុជាសម្រាប់ការដឹកជញ្ជូនទំនិញ ប្រើប្រាស់ក្នុងវិស័យសំណង់ និងរ៉ែជាដើម ដោយសារតែរថយន្តប្រភេទនេះ ជារថយន្តមានគុណភាពខ្ពស់ រឹងមាំ ងាយស្រួលក្នុងការប្រើប្រាស់ ងាយស្រួលក្នុងការជួសជុល និងសំបូរគ្រឿងបន្លាស់ជាដើម។
លោក Mike Quin នាយកគ្រប់គ្រងទូទៅផ្នែកគ្រឿងចក្រនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា មានសុទិដ្ឋិនិយមខ្ពស់ចំពោះទីផ្សារ រថយន្តដឹកទំនិញនៅក្នុងប្រទេសកម្ពុជា និងបានមានប្រសាសន៍ថា ទីផ្សាររថយន្តដឹកទំនិញថ្មី នៅក្នុងប្រទេសកម្ពុជា នឹងមានភាពប្រសើរឡើងនាពេលអនាគត ដោយសារការកើនឡើងនៃការនាំចេញ និងក្រុមហ៊ុនដឹកជញ្ជូន ទំនោរនៃទំនើបនីយកម្មបច្ចេកវិទ្យា និងនិរន្តរភាពនៃការប្រើប្រាស់។”
គួររំលឹកដែរថា រថយន្តដឹកទំនិញ និងរថយន្តក្រុងទេសចណ៍ ម៉ាក FUSO គឺជាម៉ាកសញ្ញាដ៏ល្បីល្បាញរបស់ប្រទេសជប៉ុនត្រូវបានច្នៃ និងផលិតដោយបច្ចេកវិទ្យា ដ៏ទំនើបរបស់ជប៉ុន មានភាពរឹងមាំក្នុងការដឹកជញ្ចូន បើកបរបានយ៉ាងងាយស្រួល ទោះបីនៅក្នុងស្ថានភាពផ្លូវលំបាកយ៉ាងណាក៏ដោយ។
បន្ថែមពីការលក់រថយន្ត ក្រុមហ៊ុនអ អិម អេ ខេមបូឌា ក៏មានមជ្ឈមណ្ឌលសេវាកម្មថែទាំ និងជុសជុល និងលក់គ្រឿងបន្លាស់រថយន្តម៉ាក FUSO សម្រាប់ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ជូនអតិថិជនផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់ទីប្រឹក្សាលក់ផ្នែករថយន្តដឹកទំនិញ ទូរស័ព្ទលេខ (៨៥៥) ៩៥ ៦៦៦ ៣៥០៕