(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៥នាក់, អ្នកជំងឺចំនួន៩៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៧នាក់ (ក្នុងនោះ៥នាក់អត់បានចាក់វ៉ាក់សាំង)។
គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៨,៧៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន១១៥,១១១នាក់, ស្លាប់សរុបចំនួន២,៨០៧នាក់៕