(ភ្នំពេញ)៖ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសឆ្លើយតបទៅនឹងបុគ្គលតាំងខ្លួនជាមេធាវីអន្តរជាតិ ដែលធ្វើអត្ថាធិប្បាយបំពានលេីអធិបតេយ្យកម្ពុជា។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានសារព័ត៌មានបរទេសមួយ ដែលផ្សព្វផ្សាយជាភាសាខ្មែរ និងតែងមានចរិតបំភ្លៃ បំផ្លើសផ្ទុយពីការពិតនៅកម្ពុជា បានសរសេរអត្ថបទជាខេមរភាសា ដោយដាក់ចំណងជើងថា «មេធាវីអន្តរជាតិព្រមានថារដ្ឋាភិបាល លោក ហ៊ុន សែន នឹងមានបញ្ហាបើហ៊ានឱ្យកញ្ញា សេង ធារី ជាប់ទោស»

ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអធិបតេយ្យមួយ ដូចរដ្ឋជាសមាជិកនានារបស់អង្គការសហប្រជាជាតិ ដែលមានរដ្ឋធម្មនុញ្ញ និងច្បាប់របស់ជាតិ សម្រាប់អនុវត្តនៅក្នុងដែនបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន។ ពុំអាចមានបុគ្គលណាម្នាក់ តាំងខ្លួនជាអ្នកច្បាប់អន្តរជាតិ និងអាចធ្វើសកម្មភាពក្នុងដែនយុត្តាធិការកម្ពុជាបានឡើយ ប្រសិនបើបុគ្គលម្នាក់នោះ ពុំទាន់បានបំពេញលក្ខខណ្ឌដែលតម្រូវដោយច្បាប់នៅកម្ពុជា។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបែងចែកអំណាចបីដាច់ដោយឡែកពីគ្នា ក្នុងនោះអំណាចតុលាការ ជាអំណាចឯករាជ្យ ។ រាល់សេចក្តីសម្រេចរបស់តុលាការ មិនពាក់ព័ន្ធគ្នាជាមួយនឹងអំណាចនីតិប្រតិបត្តិ ឬអំណាចនីតិប្បញ្ញត្តិឡើយ៕

ខាងក្រោមនេះជាសេចក្តីប្រកាសក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា៖