(ម៉ូស្គូ)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះបានឲ្យដឹងថា លោក Boris Nemtsov ជាអ្នកដឹកនាំកំពូលរបស់ បក្សប្រឆាំងនៅរុស្សី និងជាអតីតឧបនាយករដ្ឋមន្ត្រី ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណបាញ់ចំនួន ៤គ្រាប់ស្លាប់ នៅក្នុងទីក្រុងម៉ូស្គូ នេះបើតាមការអះអាងពី មន្រ្តីរដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងយ៉ាងដូច្នេះ។
ការបាញ់សម្លាប់អ្នកដឹកនាំ បក្សប្រឆាំងនៅរុស្ស៊ី ធ្វើឡើងប៉ុន្មានម៉ោង ក្រោយរូបលោកបានអំពាវនាវឲ្យមានការ ធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ប្រឆាំងរដ្ឋាភិបាលទីក្រុងម៉ូស្គូ ប្រឆាំងនឹងសង្គ្រាមនៅក្នុង ប្រទេសអ៊ុយក្រែន៕