(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ Facebook មួយឈ្មោះ «Srey Aun Naga» បានទម្លាយសារសំឡេងសម្ងាត់របស់កញ្ញា ឈឹម ស៊ីថរ ដែលបានណែនាំឲ្យក្រុមបាតុករទាំងអស់បន្តធ្វើការប្រមូលផ្តុំតវ៉ានៅខាងមុខកាស៊ីណូ Naga ព្រោះដល់វគ្គ «យើងចង់ឲ្យគេចាប់ហើយ»។

Facebook «Srey Aun Naga» បានបង្ហាញសារសំឡេង និងសរសេររៀបរាប់ថា «ខ្ញុំសូមឱ្យគ្នាយើងដែលកំពុងប្រមូលផ្តុំតវ៉ានៅមុខកាស៊ីណូ Naga នេះ កុំប្រថុយធ្វើតាមល្បិចសាច់កម្ម ដែលនាង ឈឹម ស៊ីថរ បានណែនាំ បង្រៀនយើងតាមការប្រជុំ Zoom ឱ្យធ្វើសកម្មភាពញុះញង់ក្នុងចេតនាចង់ឱ្យសមត្ថកិច្ចចាប់ខ្លួន បង្កឱ្យកើតជាអំពើហិង្សា»

សូមស្តាប់សារសំឡេង៖
https://fb.watch/adCMhkkGHq/