(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៨២៩,២២៨នាក់ហើយ ដែលកើនឡើងជាង ១មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៤,០៣៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦២,៥៤០នាក់ (ស្លាប់ ១៤៤,០៨៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៤១,២៦០នាក់ (ស្លាប់ ៥១,៣៧៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៥៤,៥១៣នាក់ (ស្លាប់ ៣១,៤៦២នាក់)
* ថៃ ឆ្លងចំនួន ២,២២០,៣២៤នាក់ (ស្លាប់ ២១,៦៧២នាក់)
* វៀតណាម ឆ្លងចំនួន ១,៦៩៤,៨៧៤នាក់ (ស្លាប់ ៣១,៨៧៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣០,៦៤៥នាក់ (ស្លាប់ ១៩,២៦៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៩,០៦១នាក់ (ស្លាប់ ៨២៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤៨៧នាក់ (ស្លាប់ ៣,០១២នាក់)
* ទ្បាវ ឆ្លងចំនួន ១១០,០៥៤នាក់ (ស្លាប់ ៣៦០នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤៧០នាក់ (ស្លាប់៩៨នាក់)៕