(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ មានអព្ភូតហេតុដ៏អស្ចារ្យមួយកើតឡើងគឺស្រមោលពពកជាសត្វនាគយ៉ាងច្បាស់ បានហោះនៅពីលើឧទ្ធម្ភាគចក្រ របស់សម្តេចតេជោ ហ៊ុន សែន ខណៈពេលហោះឡើងចាកចេញពីក្រុងក្រចេះ ត្រឡប់ទៅកាន់រាជធានីភ្នំពេញ។ វិដេអូនេះត្រូវបានប្រធានក្រុមយុវជនស្រឡាញ់សន្តិភាព ខេត្តក្រចេះថតបាននៅពេលយន្តហោះហោះឡើង។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ៕

សូមទស្សនាវិដេអូ ស្រមោលពពកជាសត្វនាគហោះនៅលើឧទ្ធម្ភាគចក្រ៖