(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន១០២នាក់ ដែលជាអតីតសកម្មជន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ, គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង បានថ្លែងដោយកោតសសើរ ចំពោះសេចក្តីក្លាហាន ចេញពីទឹកចិត្តស្រឡាញ់សន្តិភាព និងការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា របស់បងប្អូនសុខចិត្តស្ម័គ្រស្មោះ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនវិញ។
នាឱកាសនោះដែរ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា បងប្អូនមកពីគណបក្សណា ក៏អាចមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាបានដែរ៕