(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៦ករណី ក្នុងនោះ ករណីប្រើប្រាស់៩ករណី, ដឹកជញ្ជូនរក្សាទុក៧ករណី, ជួញដូរ៩ករណី និងករណីកែច្នៃ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៩៦១ករណី ឃាត់មនុស្ស២១៩៩នាក់ (ស្រី១៨០នាក់)៕