(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៥៨នាក់ ក្នុងនោះករណីនាំចូលចំនួន ៤នាក់ និងឆ្លងក្នុងសហគមន៍៥៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៨នាក់ និងគ្មានស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៤០២នាក់, អ្នកជាសះស្បើយសរុបចំនួន១៣១,៣៥១នាក់, ស្លាប់សរុបចំនួន៣,០៥៤នាក់៕