(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ចំពោះការចូលរួមរំលែកទុក្ខចំពោះមរណភាព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលត្រូវជាបងប្រុសរបស់សម្ដេច។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ដែលបានផ្ញើសារមករំលែកទុក្ខដ៏ក្រៀមក្រំ ដោយសារតែមរណភាពដ៏គួរឲ្យសោកស្ដាយ នៃសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់ខ្ញុំ»។
សូមជម្រាបថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:២៥ នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។