(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយ ប្រកាសជូន​ដំណឹង​ដល់សាធារណជន អ្នករាជានិយម សីហនុនិយម ជាតិនិយម ប្រជាធិបតេយ្យ សេរីនិយម និងសារព័ត៌ជាតិ អន្តរជាតិថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងរៀបចំសមាជ​វិសាមញ្ញ​គណបក្សនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស និងមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សទូទាំងប្រទេសប្រមាណ ៨០០នាក់ នាមណ្ឌលសន្និបាតកោះពេជ្រ៕ សូមសេចក្តីប្រកាសព័ត៌មាន-->