(ភ្នំពេញ)៖ លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណបក្សប្រចាំខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២២ ដែលមានរបៀបវារៈសំខាន់ៗមួយចំនួន។

លោក សុខ សម្បត្តិ ក្នុងកិច្ចប្រជុំជីវភាពគណបក្សនេះ ក្រោមការចូលរួមពីលោក ម៉ៅ បូរ៉ា អនុប្រធានគណខណ្ឌ និងសមាជិក សមាជិកាចំនួន១៥២នាក់ (ស្រី២៧នាក់) ស្ថិតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

លោក សុខ សម្បត្តិ និងលោក ម៉ៅ បូរ៉ា ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ នៅក្នុងកិច្ចប្រជុំជីវភាពគណបក្សនេះដែរ បានផ្ដោតសំខាន់លើរបៀបវារៈ រួមមាន៖ ១-ប្រជុំឆ្លងរបាយការណ៍ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា។ ២-ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស។ ៣-មតិចូលរួមរបស់អង្គប្រជុំ។ ៤-បញ្ហាផ្សេងៗ៕