(ព្រះវិហារ)៖ លោក ជូ តុង អាន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំជាំក្សាន្ត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល តាមខ្នងផ្ទះប្រជាពលរដ្ឋ ភូមិឈើទាលគង និភូមិអានសេះ។

នៅក្នុងឱកាសនេះលោក ជូ តុងអាន បានថ្លែងប្រាប់ប្រជាពលរដ្ឋពីគុណសម្បត្តិដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត ដែលបានដឹកនាំប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យតាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយ៉ាល។

ទន្ទឹមនឹងនោះលោក ជូ តុងអាន ក៏បានប្រាប់ប្រជាពលរដ្ឋពីការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ របស់ ដែលផ្តើមចេញពីតម្លៃនៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជាជាប្រធានគណបក្សប្រជាជនកម្ពុជា បានលះបង់សព្វបែបយ៉ាង ដើម្បីប្រជាពលរដ្ឋនៅតាមព្រំដែនរស់នៅដោយសុខក្សេមសាន្ត។

ជាមួយនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងមកដល់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ, លោក ជូ តុងអាន បានថ្លែងប្រាប់ប្រជាពលរដ្ឋត្រូវបន្តចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យថែមទៀត។

ក្នុងនាមលោក ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោក ជូ តុងអាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះជួយឃុំជាំក្សាន្ត និងសមាជិក សមាជិកាទាំងអស់ ដែលរហូតមកដល់ថ្ងៃនេះ បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងគោលបំណងដណ្តើមជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។

លោកក៏អំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ សូមកុំជឿតាមការដើរខ្សឹប និងការដើរសន្យាបោកប្រាស់របស់គណបក្សនយោបាយមួយចំនួនឱ្យសោះ ផ្ទុយទៅវិញត្រូវមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងនូវរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕