(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានសហការរៀបចំសិក្ខាសាលាស្តីពី «តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជា ទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងវិស័យធានារ៉ាប់រង និងដើម្បីប្រមូលធាតុចូលសម្រាប់សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងតំណាងក្រុមហ៊ុនធានារ៉ាប់រង, ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, និងស្ថាប័នឯកជន សរុបចំនួន ១២៤ រូប៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច៖