ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៦៥,៤៩៤នាក់, ដូសទី៣ចំនួន ៩,៣៥៦,៣៨៣នាក់, ដូសទី៤ចំនួន ២,៧៣០,៤០៤នាក់ និងដូសទី៥ចំនួន ១៨២,០៨៨នាក់ (គិតត្រឹមថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២)

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៦៥,៤៩៤នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២៥,៩០៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៩,៦៩១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៤,០០៩នាក់
៤៖ អាយុ៥ឆ្នាំ ៤០៧,៧៦៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤១៨,១២៥នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៣៥៦,៣៨៣នាក់, ដូសទី៤ចំនួន ២,៧៣០,៤០៤នាក់ និងដូសទី៥ ចំនួន១៨២,០៨៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕