(ភ្នំពេញ)៖ ម្ចាស់រថយន្តហ្វូតភីកអាប់ ពាក់ស្លាកលេខភ្នំពេញ 2BF-8809 បានបើករថយន្តស្របទិសគ្នា ជាមួយរថយន្ត១គ្រឿងទៀត បណ្តាលឱ្យបាក់កញ្ចក់ខាងឆ្វេងដៃ ហើយម្ចាស់រថយន្តក៏រងបួសផងដែរ ប៉ុន្តែម្ចាស់រថយន្តបង្កមិនទទួលកំហុសរបស់ខ្លួន ថែមទាំងបើកចេញទៅដោយមិនទទួលខុសត្រូវទៀតផង។
បើតាមម្ចាស់រថយន្តរងគ្រោះបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថាករណីនេះបានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅលើផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
បើតាមម្ចាស់រថយន្តរងគ្រោះ មុនពេលកើតហេតុ រថយន្តបង្កបានបើកពីរក្រោយរថយន្តរបស់លោកយ៉ាងលឿន ប៉ុន្តែ វ៉ាមិនផុតទើបប៉ះរថយន្តរបស់លោកបណ្តាលឱ្យបាក់កញ្ចក់ខាងឆ្វេងតែម្តង។
ម្ចាស់រថយន្តខាងលើបានបន្តថា បន្ទាប់ភាគីម្ចាស់រថយន្តភីកអាប់ បានបង្កឱ្យរថយន្តរបស់លោកបាក់កញ្ចក់ហើយ ក៏ចុះមកធ្វើការសម្របសម្រួលគ្នាជាមួយគាត់ដែរ ប៉ុន្តែមិនទទួលស្គាល់កំហុសរបស់ខ្លួនទេ។
លោកបានបន្ថែមថា ក្រោមការសម្របសម្រួលរបស់សមត្ថកិច្ចចរាចរណ៍ពីមូលហេតុដែលម្ចាស់រថយន្តហ្វូតភីកអាប់ បើកបរក្នុងល្បឿនលឿន ប៉ុន្តែម្ចាស់រថយន្តបង្កខងលើបានបញ្ជាក់ខ្លួនប្រញាប់នាំភរិយាយទៅមន្ទីរពេទ្យ។ លោកថាក្រោយឮថាម្ចាស់រថយន្តបង្កប្រញាប់យកប្រពន្ធទៅមន្ទីរពេទ្យ លោកក៏បានឯកភាពឱ្យម្ចាស់រថយន្តខាងនាំប្រពន្ធរបស់គាត់មន្ទីរពេទ្យ ដោយសន្យាថានឹងសងថ្លៃខូចខាត។
ម្ចាស់រថយន្តរងគ្រោះ បានបញ្ជាក់ថា សម្រាប់រូបលោក គឺមិនចង់បានថវិកាពីម្ចាស់រថយន្តបង្កនោះទេ គឺគ្រាន់តែឱ្យភាគីរថយន្តបង្កទទួលស្គាល់កំហុស ហើយអ្វីដែលគួរឱ្យហួសចិត្តនោះ បន្ទាប់ពីជូនប្រពន្ធដល់មន្ទីរពេទ្យវិញ ម្ចាស់រថយន្តបង្កបានឱ្យបងប្អូនរបស់ខ្លួនដែលមកចូលរួមដោះស្រាយត្រឡប់ទៅផ្ទះវិញ។ ចំណែកឯម្ចាស់រថយន្តបង្កបានជជែកជាមួយសមត្ថកិច្ច ហើយបើករថយន្តចេញពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួនលើដងផ្លូវសៃាធារណ:សោះ។
បន្ថែមពីនេះ ម្ចាស់រថយន្តមិនត្រឹមតែមិនទទួលខុសត្រូវនោះឡើយ ថែមទាំងបោះពាក្យសម្តីថា ចង់ទៅណាដល់ទៅ៕