(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីអបអរសាទរបុណ្យ រុក្ខទិវា៩កក្កដា លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំនាយ នាយរងក្រោមឱវាទ ចុះពិនិត្យការសាងសង់អគារសេនាធិការដ្ឋានថ្មី និងដាំដើមឈើ (ដើមធ្នង់) ចំនួន២០៧ដើម ក្នុងបរិវេណ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម(ថ្មី) ស្ថិតនៅក្នុងភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សូមរំលឹកថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម៕