(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានចាត់តំណាងលោកវរសេនីយ៍ទោ ឈៀង ឌី នាយការិយាល័យបុគ្គលិក ដឹកនាំនាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីក្រោមឱវាទ ជួបសំណេះសំណាលជាមួយសិក្ខាកាម ចំនួន៨នាក់ ដែលត្រូវទៅចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលត្រួតពិនិត្យ ឡើងជិះនាវា ស្វែងរក និងបង្ក្រាប (Visit Board Search and Seizure) សម្រាប់ក្រុមលើនាវា និងវគ្គ VBSS កម្រិតខ្ពស់ (រយៈពេល២០ថ្ងៃ) នៅទីក្រុងម៉ារីសា ប្រទេសស្រីលង្កា។

ក្នុងជំនួបនៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ឈៀង ឌី បាននាំយកនូវការផ្ដាំផ្ញើក្រើនរំលឹក របស់លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ដែលបានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវមានសាមគ្គីភាព និងត្រូវខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងពិតប្រាកដ ដើម្បីមកបំពេញភារកិច្ចនៅអង្គភាពដើមវិញ ទទួលបានលទ្ធផលល្អប្រសើរ។

ជាមួយគ្នាដែរ លោកវរសេនីយ៍ទោ បានប្រគល់ថវិកាដល់សិក្ខាកាមក្នុងម្នាក់ទទួលបានចំនួន៤០០,០០០រៀល (ដែលជាអំណោយរបស់លោកប្រធាននាយកដ្ឋាន) នៅនាយកដ្ឋាននគរបាលការពារព្រំដែនទឹក៕