(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម។

ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយ នាយរងនៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។

ក្នុងនោះប្រកាសមុខងារ ចំនួន២នាក់, បំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ឯក ចំនួន១៣នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន១១នាក់, ថ្នាក់អនុសេនីយ៍ត្រី ចំនួន៧នាក់, ថ្នាក់នាយចំណង់ ១នាក់, ថ្នាក់ព្រិន្ទបាលឯក ចំនួន៨នាក់, ថ្នាក់ព្រិន្ទបាលទោ ចំនួន៣នាក់, ប័ណ្ណសរសើរ ចំនួន៨នាក់ និងលិខិតសរសើរ ចំនួន៥នាក់៕