(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រលប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញមកប្រកាសតាមបណ្ដាញសង្គមថា សកម្មភាពទាំងឡាយណា ដែលនឹងបង្កភាពវឹកវរក្នុងសង្គម ជាអំពើល្មើសច្បាប់ ហើយសមត្ថកិច្ចមានសិទ្ធិអំណាចក្នុងការបង្ការ និងទប់ស្កាត់អំពើល្មើសទាំងនេះ។
ការប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានរៀបចំការប្រមូលផ្ដុំ មនុស្សរាប់ម៉ឺននាក់ នៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយប្រឆាំងនឹងវិធានការរបស់អាជ្ញាធរ។