(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន១២ គ្រួសារ បានស្ម័គ្រចិត្តធ្វើការរុះរេីសំណង់ខុសច្បាប់ ស្ថិតនៅលើខ្នងទំនប់ស្រះស្រង់ ក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប រួមមាន រោងផ្ទះបាយ រោងលក់ដូរ តូប កញ្ចុះ សាលាឆទាន រោងចិញ្ចឹមមាន់ សរុបប្រមាណ ២០ ទីតាំង។ នេះបើតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ដែលបណ្ដាញព័ត៌មាន Fresh New ទទួលបាន។
គិតរហូតមកដល់ពេលនេះ មានសំណង់ និងតូបលក់ដូរខុសច្បាប់ នៅតំបន់រមណីយដ្ឋានអង្គរ ចំនួន៦៤ហើយ បានរុះរើរួចរាល់ ខណៈដែលមានប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌ ជាង៩០០ គ្រួសារ បានចាប់ឆ្នោតយកឡូតិ៍ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕