(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដោយពិភាក្សាលើរបៀបវារៈមួយចំនួន។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងមានចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោក អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានយោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង៧ និងមន្ដ្រីពាក់ព័ន្ធ។

របៀបវារៈកិច្ចប្រជុំមានរួមមាន៖

ទី១៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។
ទី២៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌបឹងកេងកង។
ទី៣៖ ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក របស់រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែសីហា ឆ្នាំ២០២២។
ទី៤៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៣ ឆ្នាំ២០២២។
ទី៥៖ ប្រកាសទទួលស្គាល់ប្រធានគណៈកម្មការផ្សារអូឡាំពិក និងយោធាភូមិភាគពិសេសខណ្ឌថ្មី។
និងទី៦៖ បញ្ហាផ្សេងៗ៕