(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ឲ្យមន្រ្តីចំនួន១៤រូប ចូលរួមការអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា។ នេះបើតាមលិខិតបង្គាប់ការរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ។

តាមលិខិតបង្គាប់ការរប ស់រដ្ឋមន្រ្តីយុត្តិធម៌ បានបង្ហាញថា មន្រ្តីដែលត្រូវចាត់តាំងចូលរួមការងារប្រយុទ្ធប្រឆាំងបទល្មើសនេះមានរដ្ឋលេខាធិការម្នាក់ គឺលោក កេង សុម៉ារិទ្ធ អមដោយមន្រ្តីជំនាញចំនួន១៣រូបផ្សេងទៀត។

ខាងក្រោមនេះជាលិខិតបង្គាប់ការរប ស់លោករដ្ឋមន្រ្តី កើត រិទ្ធ៖