(ក្រចេះ)៖ លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ បានណែនាំបន្ថែមដល់ក្រុមការងារគណបក្សនៅមូលដ្ឋានក្រុងក្រចេះ បន្តចុះស្រង់ស្ថិតិ និងជំរុញឱ្យប្រជាពលរដ្ឋមិនទាន់មានឈ្មោះបោះឆ្នោត និងអ្នកគ្រប់អាយុបោះឆ្នោតឱ្យទៅចុះឈ្មោះ នៅតាមសាលាសង្កាត់រៀងៗខ្លួន ក្នុងពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះតទៅ។
ការណែនាំបន្ថែមបែបនេះរបស់លោក ឈឿន ប៊ុណ្ណារ័ត្ន បានធ្វើឡើងក្នុងឱកាស លោកអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យ តាមដានវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សសង្កាត់អូរឬស្សី និងសង្កាត់រការកណ្តាល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោកស្រី សៅ សុគន្ធារី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ។
នៅក្នុងឱកាសនោះក៏មានការចូលរួមពីលោក អ៊ុយ ភារក្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះទ្រង់, លោក វន សុវណ្ណារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្រចេះ, លោក ងី ឡាយមិថុនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន សង្កាត់អូឬស្សី, លោក ទុយ ប៊ុនសេរីរ័ត្នមុនី ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយក្រុងក្រចេះ, លោក ម៉ែន វណ្ណា ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយសង្កាត់ក្រចេះ, លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង និងមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុងក្រចេះ ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ ក្រុមការងារថ្នាក់ក្រុងចុះជួយសង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ សរុបវត្តមានចូលរួមចំនួន ៩៨នាក់។
លោក ឈឿន ប៊ុណ្ណារ័ត្ន បានដាក់ទិសដៅបន្តចំនួន ៥ចំណុច ដែលមានខ្លឹមសារដូចខាងក្រោម៖
*បន្តយកចិត្តទុកដាក់ប្រមូលកម្លាំងសរុបដោះស្រាយឱ្យបានជាអតិមរមានូវសំណូមពររបស់ប្រជាពលរដ្ឋដែលទទួលបានតាមរយៈវេទិការសាធារណៈនាពេលកន្លងមក ពិសេសកែលម្អភាពអសកម្មមួយចំនួននាពេលកន្លងមក។
*បន្តខិតខំផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទទួលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ (ដូសជំរុញ) ដោយបានគ្រប់គ្នា ព្រោះស្ថានភាពនៃការរាលដាលជំងឺកូវីដ១៩ នៅតែបន្ត និងគំរាមកំហែងដល់សុខភាពប្រជាជន។
*បន្តចុះស្រង់ស្ថិតិ និងជំរុញឱ្យប្រជាពលរដ្ឋមិនទាន់មានឈ្មោះបោះឆ្នោត និងអ្នកគ្រប់អាយុបោះឆ្នោតឱ្យទៅចុះឈ្មោះ នៅតាមសាលាសង្កាត់រៀងៗខ្លួន ក្នុងពេលយុទ្ធនាការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះតទៅ។
*ណែនាំឱ្យក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដែលទេីបជាប់ឆ្នោតថ្មីៗ សហការសាមគ្គីគ្នាទោះជាមកពីគណបក្សណាក៏ដោយសំដៅរួមគ្នាបម្រេីប្រជាពលរដ្ឋឱ្យអស់លទ្ធភាព តាមរយៈការប្រេីប្រាស់កញ្ចប់ថវិកាអភិវឌ្ឍសង្កាត់ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ជាមួយគ្នានេះ ត្រូវពង្រឹងរបៀបរបបការងារនៅសាលាសង្កាត់ និងច្រកចេញចូលតែមួយរបស់សង្កាត់ ដេីម្បីប្រជាពលរដ្ឋងាយស្រួលទទួលយកសេវាបានឆាប់រហ័ស។
*ដេីម្បីបន្តដណ្តេីមប្រៀបឈ្នះជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រេីសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខនេះ មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវខិតខំរួមគ្នាជាធ្លុងមួយអនុវត្តឱ្យបានម៉ត់ចត់នូវសេចក្តីសម្រេចរបស់គណៈកម្មមាធិការកណ្តាលគណបក្ស ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ដោយត្រូវធ្វេីអំពេីល្អជាមួយប្រជាពលរដ្ឋ ចុះជាប់ជាសកម្មដល់តាមខ្នងផ្ទះប្រជាពលរដ្ឋ និងសមាជិកគណបក្ស ដោះស្រាយរាល់សំណូមពរចាំបាច់នានា ចៀសវាងការថ្នាំងថ្នាក់មកលេីការដឹកនាំរបស់គណបក្ស។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានពាំនាំយកមកនូវអំណោយជាគ្រឿងឧបភោគ បរិភោគរបស់ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយក្រុងក្រចេះ ជូនដល់គណៈកម្មាធិការគណបក្សសង្កាត់អូរឬស្សី និងសង្កាត់រការកណ្តាល សម្រាប់ទុកចែកជូនដល់សមាជិកគណបក្ស ជាចាស់ជរា ចំនួន១០០គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានអង្ក ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ និងទឹកត្រី ១យួរ។
ពិធីបុណ្យកាន់បិណ្ឌវេនទី៦នេះ ក្រុមការងារបានប្រគេនទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃគង់នៅវត្តក្រគរ ក្នុងនោះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ទឹកសុទ្ធ ៥កេស, ភេសជ្ជៈបាកាស ៥កេស, ទឹកត្រី ៥យួរ, ទឹកស៊ីអ៉ីវ ៥យួរ ត្រីខ ៥យួរ និងបច្ច័យកសាង ១,២០០,០០០រៀល។ ដោយឡែក សម្រាប់ប្រគេនព្រះសង្ឃចំនួន ៥អង្គ ក្នុងមួយអង្គប្រគេនស្លាដក់ចំនួន ០១ និងបច្ច័យចំនួន ៥០.០០០រៀល និងលោកតា លោកយាយ ចំនួន ២៥នាក់ ក្នុងម្នាក់ៗ ចំនួន ១០,០០០រៀល៕