(សៀមរាប)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Michael W. Michalak អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រួមនិងគណៈប្រតិភូធុរកិច្ចមកពីក្រុមហ៊ុន Amazon Web Services, Citi, Google, KKR, Nike, Salesforce, Stripe, UL, Visa, និង Zuelling Pharma។ ជំនួបពិភាក្សានេះ បានប្រព្រឹត្តិទៅនារសៀលសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន៕