(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំបានស្នើឱ្យប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មអាហារដ្ឋាន និងហាងកាហ្វេដែលមានបង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តស្ដីពីវិធានការបង្ក្រាបការលេងល្បែងស៊ីសង ដែលចេញផ្សាយនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងសេចក្ដីជូនដំណឹងនោះ រដ្ឋបាលខេត្តកំពង់ធំបានស្នើឱ្យប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មអាហារដ្ឋាន និងហាងកាហ្វេដែលមានបង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

រដ្ឋបាលខេត្តនឹងចាត់វិធានការបង្ក្រាបលើទីតាំងអាជីវកម្មអាហារដ្ឋាន ហាងកាហ្វេនិងទីតាំទាំងឡាយណា ដែលមានបង្កប់នូវការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដោយត្រូវបិទមិនឱ្យប្រកបអាជីវកម្មបន្តទៀតទេ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់។

រដ្ឋបាលខេត្តកំពង់ធំក៏បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការបង្ក្រាបការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់បំផុត៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ៖