(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផលមីកញ្ចប់មានរសជាតិជាច្រើនដូចជា សាច់មាន់ ស៊ុត សាច់ជ្រូក បង្គា សាច់ និងមីសួម៉ាក Koreno របស់ក្រុមហ៊ុនខេមកូ ប្រាឌើរ ឯ.ក។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានបញ្ជាក់ថា «ក្រុមហ៊ុនរបស់លោក លោកស្រី បានទទួលសិទ្ធិផ្ដាច់មុខក្នុងការប្រើប្រាស់ម៉ាកនេះ ក្នុងការផលិត នាំចូល ចែកចាយ ដាក់តាំង ឬផ្សព្វផ្សាយ ចំពោះទំនិញដែលជាកម្មវត្ថុ នៃការចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ជាស្វយ័តប្រវត្តិ ដូចមានចែងក្នុងមាត្រា ៣ និងមាត្រា ១១ នៃច្បាប់ដែលបានយោង»

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖