(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ខណៈកំពុងឡើងខ្លាំងគួរឲ្យព្រួយបារម្ភ។

លោក គាត ហ៊ុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមជាប់អូរព្រំដែនទាំងអស់ សូមមានការប្រុងប្រយ័តខ្ពស់ ព្រោះទឹកបាននិងកំពុងកើនឡើងខ្លាំងគួរឲ្យព្រួយបារម្ភ
ក្នុងករណីមានអាសន្ននេះ សូមរាយការណ៍អាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា។

សម្រាប់ដោះស្រាយគ្រោះធម្មជាតិនេះ អភិបាលក្រុងប៉ោយប៉ែត បានចាត់ក្រុមការងាររៀបចំទីទួលសុវត្ថិភាព និងបានរៀបចំស្បៀងបណ្តោះអាសន្នរួចហើយ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋដែលរងគ្រោះផងដែរ៕