(ភ្នំពេញ)៖ នៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥នេះ លោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានធ្វើសន្និសីទកាសែតមួយ ដើម្បីឆ្លើយតបទៅនឹងការលើកឡើង របស់លោក សុន ឆ័យ តំណាងរាស្រ្ត CNRP ស្តីពីការចំណាយនៅក្នុងរដ្ឋសភា។

សន្និសីទនេះបានធ្វើឡើងតែ ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក សុន ឆ័យ ផ្តល់បទសម្ភាសន៍ ប្រាប់អ្នកកាសែតថា រដ្ឋសភា​បាន​ប្រើ​ប្រាស់​ថវិកា​ក្នុង ១ ឆ្នាំ​ប្រមាណ​ ១១,៥ លាន​ដុល្លារ ទៅ​លើ​សេវាកម្ម ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ ហើយថា លោកបានរកឃើញភាព​មិន​ប្រក្រតី​នៃ​ចំនួន​បុគ្គលិក រួម​និង​បញ្ហា​គ្រួសារ​និយម​នៅក្នុងរដ្ឋសភា៕