(អាម៉េរិក)៖ បណ្ដាញទំនាក់ទំនងសង្គម Twitter បានធ្វើការបន្ថែមលក្ខខណ្ឌថ្មី មិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បង្ហោះរូប ភាព អាក្រាត ឬរូបភាពអាសអាភាសនោះទេ នេះបើយោងតាមការចុះផ្សាយនៅលើប្លក់ផ្ទាល់របស់ Twitter។ ដោយសារតែកន្លងមក មានការបង្ហោះរូបភាពអាក្រាត និងរូបភាពអាសអាភាស រួមទាំងវីដេអូជាច្រើនដែលបណ្ដាលឲ្យបណ្ដាញសង្គមនេះ មានភាពរញ៉េរញ៉ៃ ដូច្នេះហើយទើប Twitter សម្រេចហាមឃាត់ការបង្ហោះរូបអាក្រាតតែម្ដង ។

សម្រាប់អ្នកប្រើប្រាស់ណា ដែលមិនគោរពតាមលក្ខខណ្ឌថ្មីនេះ នឹងត្រូវលុបគណនីចោល ប៉ុន្តែមុនឈានដល់ដំណាក់ កាលលុបចោលនោះ គឺនឹងមានការជូនដំណឹង ព្រមានជាមុនជាច្រើនដង បើសិនជាមិនបញ្ឈប់សកម្មភាពនោះទេ នឹងលុបចោលតែម្ដង៕