(ម៉ាល់ឌីវ)៖ សារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹងថា អតីតប្រធានាធិបតីប្រទេសម៉ាល់ឌីវ លោក Mohamed Nasheed ត្រូវបានតុលាការកាត់ឲ្យជាប់ពន្ធនាគារចំនួន ១៣ឆ្នាំ បន្ទាប់ពីបានរកឃើញថា លោកបានប្រព្រឹត្តអំពើភេរវកម្ម ដោយបានបញ្ជាឲ្យមានការចាប់ខ្លួនចៅក្រមមួយរូប នៅពេលលោកកាន់អំណាច នៅក្នុងឆ្នាំ២០១២។
ចៅក្រមមួយរូបនៅរដ្ឋធានី ប្រទេសម៉ាល់ឌីវ បានឲ្យដឹងថា «ភស្តុតាងរបស់ព្រះរាជអាជ្ញារបានបង្ហាញថា លោក Nasheed ពិតជាបានបញ្ជាឲ្យមាន ការចាប់ខ្លួនប្រធានចៅក្រមពិតមែន ហើយបានយកទៅឃុំខ្លួន នៅលើកោះ»។
សូមជម្រាបថា លោក Nasheed បានកាន់អំណាចជាប្រធានាធិបតីទី៤ របស់ម៉ាល់ឌីវ៕