(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក ដាំ សិទ្ធិ ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋលេខាធិការ។
សូមបញ្ជាក់ថា លោក ដាំ សិទ្ធិ ជាអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ។ លោក ដាំ សិទ្ធិ ទើបនឹងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលថ្មីៗនេះ៕