(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងប្រធានកត្តិយសគណៈកម្មាធិការអនុសាខាកាកកបាទក្រហមកម្ពុជា ខណ្ឌ នៅទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលទយ្យទានថវិកា និងគ្រឿងឧបភោគ បរិភាភ ពីព្រះសាក្យវង្ស ស៊ឹម សារ៉ាន់ ព្រះគ្រូចៅអធិការវត្តវង្គតបុរីកុបិលភ័ស្ថ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទយ្យទាន និងបច្ច័យដែលអនុសាខាកាកកបាទក្រហមខណ្ឌសែនសុខ ទទួលបានពីព្រះសក្យវង្ស ស៊ឹម សារ៉ាន់ រួមមាន៖អង្ករ១០បាវ ភេសជ្ជៈ១៩កេស ទឹកសុទ្ធ៥០កេស មី១៥កេសធំ ត្រីខ ៥កេស ទឹកដោះគោ ៥កេស និងបច្ច័យចំនួន៤,០០០,០០០រៀល។

ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌសែនសុខ កងកម្លាំង និងប្រជាពលរដ្ឋទូទាំងខណ្ឌ សូមគោរពថ្លែងអរណរ អរព្រះគុណព្រះសាក្យវង្ស ស៊ឹម សារ៉ាន់ ព្រះគ្រូចៅអធិការវត្ត វង្គតបុរីកុបិលភ័ស្ថ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដែលជានិច្ចជាកាលគ្រូចៅអធិការវត្ត វង្គតបុរីកុបិលភ័ស្ថ តែងតែយកចិត្តទុកដាក់ និងចែករំលែកនូវទេយ្យទាន ដែលបានមកពីការប្រគេនរបស់ពុទ្ធបរិស័ទ ពីការផ្គត់ផ្គង់ព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងទីអារាមជូនដល់អាជ្ញាធរដើម្បីចែករំលែកដល់អ្នកខ្វះខាតទីទ័លក្រក្នុងមូលដ្ឋានខណ្ឌ។

សូមថ្វាយ ព្រះពរព្រះសាក្យវង្ស ស៊ឹម សារ៉ាន់ ព្រះគ្រូចៅអធិការវត្ត វង្គតបុរីកសូមព្រះគ្រូ មានព្រះសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងគង់ជាម្លប់ដ៏ត្រជាក់ ដល់កូនចៅទូរទាំងខណ្ឌសែនសុខតរៀងទៅ៕