(ភ្នំពេញ)៖ លោក យ៉ែម សារ៉ាត់ សមាជិកប្រតិបត្តិរបស់គណបក្សភ្លើងទៀនរាជធានីភ្នំពេញ ដែលជាសកម្មជនដ៏សកម្មមួយរូប បានសម្រេចដាក់លិខិតសុំលាលែងពីតំណែង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងលិខិតសុំលាលែងពីសមាជិកគណបក្សភ្លើងទៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក យ៉ែម សារ៉ាត់ បានរៀបរាប់ថា ការលាលែងពីគណបក្សភ្លើងទៀន មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានេះ ដោយសារតែលោកយល់ឃើញថា គណបក្សប្រជាជនកម្ពុជា មានមេដឹកនាំមានមាគ៌ានយោបាយច្បាស់លាស់ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា រស់នៅបានល្អ ហើយថែមជាទីទុកចិត្តរបស់លោក និងពលរដ្ឋនាពេលអនាគតផងដែរ៕