(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់លោកបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងតាមរយៈលោក ដួង ដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន, មន្រ្តីជាន់ខ្ពស់ គណបក្សភ្លើងទៀនចំនួន៩រូប នៅខេត្តកំពង់ធំ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។
អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានឲ្យដឹងថា ការសុំចូលរួមជីវភាពនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទាននេះ គឺដោយពួកគេយល់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបម្រើជាតិ ប្រជាជន និងមាតុភូមិពិតប្រាកដក។
ការចូលរួមរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទាននេះ រួមមាន៖
*ទី១៖ លោក ម៉ៅ សុផាន់ណា អនុប្រធានគណបក្សភ្លើងទៀនខេត្តកំពង់ធំ
*ទី២៖ លោក ស៊ី សុខន ក្រុមការងារ
*ទី៣៖ លោក ឆាយ ចេង អនុប្រធានទី១ គណបក្សភ្លើងទៀន ខេត្តកំពង់ធំ
*ទី៤៖ លោក វ៉ន កុសល ក្រុមការងារគបក្សភ្លើងទៀន
*ទី៥៖ លោក ស៊ីវ សួរ ក្រុមការងារបក្សខេត្តកំពង់ធំ
*ទី៦៖ លោក ម៉ែន ង៉ែត ក្រុមការងារគណបក្សភ្លើងទៀនខេត្តកំពង់ធំ
*ទី៧៖ លោក សេង គឹមឆេង ជំនួយការលោក កឹម សុខា ក្រុមការងារថ្នាក់ជាតិ
*ទី៨៖ លោក អ៊ុយ សានកុសល ជំនួយការលោក ឡុង រី ក្រុមការងារថ្នាក់ជាតិគណបក្សសង្រ្គោះជាតិ
*ទី៩៖ លោក ម៉ៃ ភិរុណ យុវជនគបក្សខ្មែរស្រឡាញ់ជាត់ ស្រុកខ្សាច់កណ្តាល។
មន្រ្តីគណបក្សភ្លើងទៀន ចំនួន៩រូប ដែលបានចូលរួមជីវភាពនយោបាយនោះ យល់កាន់តែច្បាស់ថា សព្វថ្ងៃនេះនយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទៀន គ្មានគោលជំហរនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម និងញុះញង់ឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង។
តំណាងគណបក្សភ្លើងទៀន បានចាត់ទុកថា កន្លងទៅការប្រមាថអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះប្រជាជាតិខ្មែរទាំងមូល ដែលព្រះអង្គ គឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធរាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភបំពានបានឡើយ៕