(បាត់ដំបង)៖ សមាជិកគណបក្សភ្លើងទៀន នៅស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងនោះមានម្នាក់ជាសមាជិកក្រុមប្រឹក្សាស្រុកដែរនោះ បានផ្តាច់ខ្លួនពីគណបក្សនេះ មកស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
ការប្រកាសចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានលោក កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន ព្រមទាំងក្រុមការងាររបស់លោកមួយចំនួនទៀត។
សមាជិករបស់គណបក្សភ្លើងទៀន ទាំង៤១រូប ក្នុងនោះគេស្គាល់មានសមាជិកក្រុមប្រឹក្សារស្រុកម្នាក់ ឈ្មោះ តុម សុផាន និងមួយចំនួនទៀតជាបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំដូចជា៖
*ទី១៖ ហុក សម្បត្តិ ឈរលេខរៀងទី១០ ជាបេក្ខភាពមេឃុំ មកពីគណបក្សភ្លើងទៀន
*ទី២៖ ហុក ស្រីមុំ ឈរ លេខរៀងទី១៣ ជាបេក្ខភាពមេឃុំ មកពីគណបក្សភ្លើងទៀន
*ទី៣៖ ព្រុំ កុសល ឈរ លេខរៀងទី១៤ ជាបេក្ខភាពមេឃុំ មកពីគណបក្សភ្លើងទៀន។
លោក តុម សុផាន សមាជិកក្រុមប្រឹក្សាស្រុកគណបក្សភ្លើងទៀន បានចេញវីដេអូ រិះគន់គណបក្សភ្លើងទៀនដែលគ្មានគោលដៅច្បាស់លាស់ ហើយបានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបានដឹកនាំប្រទេសឱ្យមានការរីកចម្រើន។ លោកបានគាំទ្រការដឹកនាំរបស់សម្តេច និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃអនាគត។
ខាងក្រោមនេះជាវីដេអូប្រកាសផ្តាច់ខ្លួន និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកគណបក្សភ្លើងទៀនទាំង៤១នាក់៖