(ភ្នំពេញ)៖ អ្នកគ្រូ នាង ផល្លា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលត្រឡប់ពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាម៉ោង ១០៖១៥នាទីព្រឹកថ្ងៃនេះថា អ្នកគ្រូត្រូវបានមូលនិធិ Varkey Foundation តែងតាំងជាឯកអគ្គរាជទូតសុឆន្ទៈ លើផ្នែកអប់រំតំណាងឲ្យកម្ពុជា។

ទោះបីជាយ៉ាងណា អ្នកគ្រូមិនទាន់បានដឹងថា តួនាទី នឹងត្រូវតម្រូវឲ្យធ្វើអ្វីខ្លះនៅឡើយនោះទេ។ តែអ្នកគ្រូ ផល្លា បានឲ្យដឹង​ថា បេក្ខភាពគ្រូឆ្នើម ៥០រូបចុងក្រោយ នឹងត្រូវបានមូលនិធិ Varkey Foundation ឲ្យធ្វើការងារជាច្រើនពាក់ព័ន្ធលើវិស័យអប់រំ។ អ្នកគ្រូ នាង ផល្លា ក៏បានថ្លែងរំពឹងផងដែរ​ថា តំណែងនេះ នឹងអនុញ្ញាតឲ្យអ្នកគ្រូធ្វើការ ជាលក្ខណៈពិភពលោកផ្នែកអប់រំ៕