(បាត់ដំបង)៖ សមាជិកគណបក្សភ្លើងទាន ៣៦រូបនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសផ្តាច់ខ្លួន ហើយបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់អតីតសមាជិកគណបក្សភ្លើងទានតាំង៣៦រូប បានធ្វើឡើងតាមរយៈ លោក កែវ ផុន។
សមាជិកថ្មីទាំង៣៦រូប បានប្រកាសគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិត និងត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាព និងការរីកចម្រើន ជាបន្តបន្ទាប់។ ពួកគេក៏បានប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ថ្ងៃអនាគតផងដែរ៕