(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Lau Peet Meng ប្រធានស្ថាប័នចារកម្មស៊ីវិលសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
លោក Lau Peet Meng បាននិងកំពុងទស្សនកិច្ចនៅកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយសមត្ថកិច្ចកម្ពុជា លើការងារដែលជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការងារសន្តិសុខ៕