(ភ្នំពេញ)៖ បន្ទាប់ពីលោកបណ្ឌិត សាម​ អ៉ីន, នៅយប់ថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការស្វាគមន៍ចំពោះលោក សែម ហាក់ អតីតអគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោនឹងស្នើសុំព្រះមហាក្សត្រ ដើម្បីតែងតាំងលោកជាអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

សម្ដេចតេជោបានបញ្ជាក់នាយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ មុននេះបន្តិចយ៉ាងដូច្នេះថា «បន្ទាប់ពីបណ្ឌិតសាម អ៉ីន ខ្ញុំទើបបានទទួលពាក្យស្នើសុំពីលោក សែម ហាក់អតីត អគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលទើបចាកចេញសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ យើងពេញចិត្តនិងទទួលយក និងប្រគល់ការងារនៅក្រសួងបរិស្ថានក្នុងឋានៈជាអនុរដ្ឋលេខាធិការ»