(ភ្នំពេញ)៖ យុវជនសង្គមស៊ីវិល បានចូលរួមគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ លោកបណ្ឌិត សាម អ៊ីន ក្នុងការចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើម។
លិខិតសាទររបស់យុវជនសង្គមស៊ីវិល បានលើកឡើងថា «កន្លងមកយើងខ្ញុំទាំងអស់គ្នាសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយ និងផ្ដល់ឱកាសឱ្យសមាជិកគណៈបក្សផ្សេងៗដើម្បីចូលរួមជីវភាពនយោបាយ និងសកម្មជនNGO នានា ដើម្បីចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាអគ្គមគ្គុទេ្ទសន៍ដ៏ឆ្នើមដែលបាននាំសន្តិភាពពិតប្រាកដមកឲ្យព្រះរាជាណាចក្រកម្ពុជា»។
ជាទីមេត្រីភាពនេះ យុវជនសង្គមស៊ីវិលក៏សូមអំពាវនាវដល់បណ្តាសកម្មជននយោបាយ និងសកម្មជន NGO នានា ចូលរួមជាមួយ រដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសដល់ចំណេះដឹងវិជ្ជាជិវៈ មកបម្រើសង្គមជាតិយើង។ យុវជនសង្គមស៊ីវិល បានជូនពរលោកបណ្ឌិត សាម អ៊ីន ឱ្យជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណៈ សុខ និងពល កុំបីខានឡើយ៕