(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ សារមន្ទីរជាតិកម្ពុជា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានអាយុកាល ១០៣ឆ្នាំហើយ។ សារមន្ទីរជាតិ ត្រូវបានកសាងនៅថៃ្ងទី១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៉ីសុវត្ថិ។

នៅខាងក្នុងសារមន្ទីរជាតិ មានតម្កល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនា បុរាណវិទ្យាខ្មែរ។

សារមនី្ទរជាតិ ត្រូវបានកសាងឡើងនៅឆ្នាំ១៩១៧ ក្នុងសម័យអាណានិគមបារាំងមកលើកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំងឈ្មោះ George Groslier ដែលមានបណ្ដោយ៥៤ម៉ែត្រ និងជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។

ពិធីសម្ពោធ ត្រូវបានប្រព្រឹត្តទៅនៅថៃ្ងទី១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទស៉ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និងចំពោះមុខលោកហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយ សារមនី្ទរជាតិ មានឈ្មោះថា «សារមនី្ទរក្រុងកម្ពុជាធិបតី» ហើយដើម្បីលើកកិតិ្តយសដល់លោកទេសាភិបាលបារាំងឈ្មោះ Albert Sarraut ទើបប្តូរឈ្មោះជា «សារមនី្ទរអាល់ប៊ែរ សារូត»៕