(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិល បានប្រកាសគាំទ្រ និងអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើម។
យុវជនសង្គមស៊ីវិល បានលើកឡើងថា «ការរចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកទាំងពីរ គឺជាគំរូដ៏ល្អមួយសម្រាប់យុវជន សកម្មជននយោបាយ និងសកម្មជនអង្គការក្រៅរដ្ឋាភិបាលដែលមានបំណងចូលរួមរក្សា ការពារសន្តិភាព និងចូលរួមការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល»។
យុវជនសង្គមស៊ីវិល សង្កេតឃើញថា គណបក្សប្រជាជនកម្ពុជាតែងតែបើកទូលាយ និងផ្ដល់ឱកាសឱ្យយុវជន សកម្មជនអង្គការក្រៅរដ្ឋាភិបាល និងសមាជិកគណបក្សផ្សេងៗមានឱកាសចូលរួមជីវភាពនយោបាយ ដើម្បីចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នាស្របតាមគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាអគ្គមគ្គុទេ្ទសន៍ដ៏ឆ្នើមដែលបាននាំសន្តិភាពពិតប្រាកដមកជូនព្រះរាជាណាចក្រកម្ពុជា។
យុវជនសង្គមស៊ីវិល សូមអំពាវនាវដល់យុវជន សកម្មជននយោបាយ និងសកម្មជនអង្គការក្រៅរដ្ឋាភិបាលទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នាក៏ដូចជាចូលរួមរក្សា ការពារសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិទុកជាកេរ្តិ៍ដល់កូនចៅខ្មែរជំនាន់ក្រោយ៕
ខាងក្រោមនេះជាសេចក្តីប្រកាស និងវីដេអូរបស់យុវជនសង្គមស៊ីវិល៖