(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការសាងសង់ចំណតកំពង់ផែថ្មីដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
* ជាការផ្តើមកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី៣ឆ្នាំមុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កម្ពុជាជួយឱ្យនាវាវេសស្ទើដាមចូលចត ដែលនេះជាកាយមនុស្សធម៌ដ៏ធំមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែធ្នូ ឆ្នាំ២០២៣នេះ នាវាវេសស្ទើដាម នឹងត្រឡប់មកកាន់កម្ពុជាជាថ្មី។ ជាមួយការវិលត្រឡប់មកវិញ របស់នាវាវេសស្ទើដាមនេះ នឹងទុកធ្វើស្លាកសញ្ញា បង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា លើសិទ្ធិរស់រៀនមានជីវិតរបស់មនុស្សលោកផងដែរ។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងមានមនុស្សមួយចំនួនធ្លាប់ជាប់គាំងលើនាវាវេសស្ទើដាម នឹងត្រឡប់មកកម្ពុជាជាថ្មីផងដែរ។
* ដោយថ្ងៃនេះជាទិវាពលកម្មអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំណរគុណដល់កម្មករ និយោជិតនៅទូទាំងប្រទេស ដែលបានចូលរួមកសាងសង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគោរពសិទ្ធិកម្មករ និយោជិតមិនមានតែថ្ងៃទី០១ ឧសភា នោះទេ គឺមានរាល់ថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រទេសផ្តល់លុយឱ្យកម្មករណាហ្គា ធ្វើបាតុកម្មត្រូវដកខ្លួនថយ មិនត្រូវធ្វើអន្តរជាតិតូបនីយកម្មនៅកម្ពុជានោះទេ។
* សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលមិនមែនមិនដឹងកន្លែងដែលអ្នកធ្វើបាតុកម្មនោះ បើកលុយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសម្តេចមិនរវាសរវៃទេ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយទៅជាកំពង់ផែរបស់ឯកជនហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកំពង់ផែនេះក្លាយជារបស់ឯកជន កុំរំពឹងជប៉ុន ផ្តល់ថវិកាជួយអភិវឌ្ឍន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងរ៉ាវនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ មានរឿងស្មុគស្មាញខ្លាំងណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច គឺជាអ្នកវះកាត់ភាពស្មុគស្មាញទាំងឡាយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុនជាប្រទេសមួយជាអ្នកនាំមុខក្នុងការផ្តល់ជំនួយ និងកម្ចីសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន អរគុណជប៉ុន ដែលមានវិធីដោះបំណុលរបស់រដ្ឋាភិបាលចាស់ៗ ដើម្បីផ្តល់លទ្ធភាពឱ្យកម្ពុជាទទួលបានកម្ចីថ្មីអភិវឌ្ឍន៍ប្រទេស។
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសម្ចាស់កម្ចីនានា ប្រើវិធីសាស្ត្រជប៉ុន ដើម្បីដោះបំណុលដែលកម្ពុជាជំពាក់។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា ដើម្បីដោះបំណុល ជប៉ុន បានផ្តល់ជាទំនិញសម្រាប់លក់ ដើម្បីកម្ពុជាបានលុយដោះបំណុល។ តែទំនិញដែលលក់បាននោះ ជប៉ុនមិនយកលុយត្រឡប់ទៅជប៉ុននោះទេ គឺទុកអភិវឌ្ឍន៍នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ពេលសម្តេចជួបជជែកជាមួយនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតែងតែស្នើឱ្យជប៉ុន ជួយពង្រីកផែទឹកជ្រៅរបស់កម្ពុជា ឱ្យបានលឿនបំផុត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងផែទឹកជ្រៅ នឹងធ្វើឱ្យកាត់បន្ថយថ្លៃប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងផែទឹកជ្រៅ នឹងធ្វើឱ្យកាត់បន្ថយថ្លៃប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យកម្ពុជា មានលទ្ធភាពទទួលនាវាពី ១៨ភាគរយ ទៅដល់ជាង ៩០ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ដេញឱ្យសួរជប៉ុន រឿងអ្នកចោទថា រាជរដ្ឋាភិបាលពុករលួយស៊ីលុយប្រាក់កម្ចីរបស់ជប៉ុន សម្រាប់ការអភិវឌ្ឍ។
* សម្តេចតេជោ ហ៊ុន សែន គាំទ្រជប៉ុន ឱ្យធ្វើសមាហរណកម្មរវាងតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែនក្រុងព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះសម្តេចអាចថ្លែងដោយមោទនភាពថា ទំនាក់ទំនងកម្ពុជា និងជប៉ុន ដើរដល់ដំណាក់កាលថ្មីមួយ គឺដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសទី១ ដែលគាំទ្រគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់គំនិតផ្តួចផ្តើមអន្តរជាតិទាំងឡាយ ដែលចង់ឱ្យកម្ពុជាគាំទ្រ ត្រូវបម្រើដល់គោលការណ៍ចំនួន៣ រួមមាន៖ បម្រើឱ្យសន្តិភាព និងការអភិវឌ្ឍ, មិនប្រឆាំងជាមួយប្រទេសដទៃ និង ត្រូវតែគោរពមជ្ឈភាពអាស៊ាន និងទស្សនៈឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបាន ១,៩៤៨លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជា នាំទៅជប៉ុន ១,១៧០លានដុល្លារ ហើយជប៉ុន នាំចូលកម្ពុជា ៧៧៤លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលប្រមាណ ៣៣ឆ្នាំមកនេះ សម្តេចតេជោមិនដែលឈឺក្បាលនោះឡើយ ក្រោយពេលទទួលបានភ្នែកសិប្បនិម្មិតជប៉ុន។ មុនពេលពាក់កែវភ្នែករបស់ជប៉ុន សម្តេចដាក់ថ្នាំឈឺក្បាលតាមខ្លួនជាប់ជានិច្ច។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យទូរទស្សន៍ជាតិ និងទូរទស្សន៍ឯកជននានា ផ្សាយផ្ទាល់ឱ្យបានផុលផុសនូវព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលរបស់ជាតិ ត្រូវបានសម្តេចចែកឱ្យសមាជិករាជរដ្ឋាភិបាល បានជ្រាបទាំងអស់គ្នា។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសម្តីជនថ្លែងរិះគន់មិនយាងព្រះមហាក្សត្របើកការប្រកួតស៊ីហ្គេម គឺជាចេតនាទុច្ចរិតបំបែកបាក់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម មានតែឥណ្ឌូនេស៊ី ហ្វីលីពីន និងព្រុយណេប៉ុណ្ណោះ ដែលប្រមុខរដ្ឋប្រកាសបើកព្រឹត្តិការណ៍ស៊ីហ្គេម។
* សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ពីមូលហេតុមិនយកលុយសម្រាប់គណៈប្រតិភូកីឡាស៊ីហ្គេម ដើម្បីបង្ហាញពីសមានចិត្ត និងទឹកចិត្តដ៏ធំធេងរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៣០នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕