(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ លោកគៀន ពន្លក ដែលបានចេញវីដេអូ និងលិខិតសុំទោស និងសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមបណ្តាញសង្គម សម្តេចតេជោ បានលើកឡើងថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក គៀន ពន្លក។ ដោយសារលោកគៀន ពន្លកកំពុងរស់នៅនិងធ្វើការនៅខេត្តតាកែវ ខ្ញុំសូមប្រគល់ជូនគណៈកម្មាធិការបក្សខេត្តតាកែវរៀបចំបែបបទបញ្ចូលបក្សជូន លោក គៀន ពន្លក ស្របតាមនីតិវិធីរបស់គណបក្សប្រជាជនកម្ពុជា»៕

ខាងក្រោមនេះជាវីដេអូសុំទោសរបស់ លោក គៀន ពន្លក៖