(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ លោក ឌី គន្ធា ក្រុមប្រឹក្សាភិបាលអង្គការសាមគ្គីភាពកសិករប្រចាំកម្ពុជា ឱ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ការប្រកាសទទួលស្វាគមន៍នេះ បានធ្វើឡើងបន្ទាប់ពី លោក ឌី គន្ធា បានចេញវីដេអូ និងលិខិតសូមទោសជាមួយសំណើរសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូម ស្វាគមន៍ លោកឌី គន្ធា ជាសមាជិកមួយរូបរបស់គណប្រជាជនកម្ពុជា។ ដោយ លោកឌី គន្ធា កំពុងរស់នៅខេត្តសៀមរាប ខ្ញុំសូមប្រគល់ជូនគណកម្មាធិបក្សខេត្តសៀមរាបរៀបចំបែបបទបញ្ចូលតាមនីតិវិធីរបស់គណបក្សដែលមានស្រាប់»៕
ខាងក្រោមនេះជាវីដេអូ និងលិខិតសូមទោស លោក ឌី គន្ធា៖