(ភ្នំពេញ)៖ លោកស្រី ហ៉ីង សុខា អតីតប្រធានចលនាស្ត្រីខេត្តរតនគិរី នៃអតីតគណបក្សសង្គ្រោះជាតិ តាមរយៈវីដេអូនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ បានស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោកស្រី សុខា បានលើកឡើងថា មូលហេតុដែលឈប់គាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដោយសារតែលោកស្រីចេញលុយខ្លួនឯង ពេលធ្វើសកម្មភាពគណបក្ស ហើយពេលលោកស្រីអស់លុយ គេទាត់លោកស្រីចោល។ លោកស្រីថា ពេលចូលគណបក្សនេះ លោកស្រីក៏មិនដែលមានសេចក្តីសុខជាមួយក្រុមគ្រួសារទេ ដោយប្រើតែលុយខ្លួនឯង មិនដែលប្រើលុយបក្ស៕
ខាងក្រោមនេះជាវីដេអូ៖