(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអនុប្រធានគណបក្សភ្លើងទៀនខេត្តរតនគិរី និងភរិយា ដែលប្រកាសលាលែងពីតំណែង និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ទទួលបាននូវវីដេអូស្នើសុំចូលរួមជីវភាពនយោបាយរបស់លោក ធឿន ប៊ុនធន និងភរិយា បានបញ្ជាក់ត្រឡប់ទៅវិញយ៉ាងដូច្នេះថា «សូមស្វាគមន៍យ៉ាងកក់ក្តៅ»។
សូមជម្រាបថា លោក ធឿន ប៊ុនធន អនុប្រធានគណបក្សភ្លើងទៀនខេត្តរតនគិរី និងភរិយា តាមរយៈវីដេអូនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ បានស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕